រដ្ឋសភា​សម្រេច​ផ្តល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​៣៨​រូប​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​នេះ បានអនុម័ត​ផ្តល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន ៣៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​អ្នក​ចាស់​ដែល​ត្រូវ​ទៅ​បំពេញការងារ​ជា​សមាជិក​រាជរដ្ឋាភិបាល​។

​ការផ្តល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី​នេះ គឺ​ក្រោយ​ពេលដែល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ បានសម្រេច​លុបឈ្មោះ​អ្នក​ចាស់ និង​ទទួលស្គាល់​អ្នកតំណាងរាស្ត្រ​ថ្មី នីតិកាល​ទី​៦ តាម​ការស្នើសុំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។

​គួរ​បញ្ជាក់ថា បន្ទាប់​ទទួលបាន​សេចក្តីសម្រេច​ពី​រដ្ឋសភា​ជា​ផ្លូវ​រួចហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមាជិកសភា​ថ្មី​ទាំង​៣៨​នាក់ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង នៅ​ចំពោះ​ព្រះ​ភ័​ក្រ​របស់ ព្រះករុណា ព្រះមហាក្សត្រ ក្នង​ព្រះបរមរាជវាំង ៕