ស៊ីរី ស្វាគមន៍ផែនការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសS-300របស់រុស្ស៊ី
ស៊ីរី ៖ ដំណាលពេលដែលប្រទេសនេះ ប្រឈមនឹងការគំរាមវាយប្រហារពីប្រទេស អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ដូចដែលធ្លាប់បានកើនឡើងកន្លងមក ។
រដ្ឋាភិបាល ស៊ីរី ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស S-300 ដំឡើងក្រោមគោលដៅការពារ ហើយមួយចំនួនបានទៅដល់ប្រទេស ស៊ីរី ប៉ុន្តែ S-300 ស៊េរីថ្មី នឹងត្រូវបានដំឡើង គឺប្រព័ន្ធការពារដែនអាកាស Il 20 ដែលមានសមត្ថភាពចាប់យកសញ្ញាកាន់តែល្អ ហើយប្រព័ន្ធអាវុធនេះ គ្មានតួនាទីជាអាវុធវាយប្រហារឡើយ ។
មន្ត្រីរដ្ឋាភិបាល ស៊ីរី អះអាងថា ប្រទេស អ៊ីស្រាអែល ក្រោមការគាំទ្រដោយ សហរដ្ឋអាមេរិក មានបំណងលុកលុយ ស៊ីរី ជាច្រើនលើក ក្រោមលេសផ្សេងៗ ប៉ុន្តែនៅពេលក្រោយ ប្រសិនបើ អ៊ីស្រាអែល មានចេតនាដូច្នេះ ត្រូវតែគិតឲ្យបានច្បាស់លាស់ ៕