​ក្រពើ​ដែល​ជាប់​មង​អ្នកនេសាទ​នៅ​ស្រុក​វាលវែង​បាន​លែង​នៅ​កន្លែង​ដើម​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

​ពោធិ៍សាត់ ៖ លោក ហេង សុភា​ណា អភិបាលស្រុក​វាលវែង រួម​និង​មន្ត្រី​អភិរក្ស​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល មន្ត្រី​បរិស្ថាន​ប៉ូលីស​វរៈ​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ដឹក​សត្វ​ក្រពើ​ភ្នំ​មួយ​ក្បាល ដែល​ជាប់​មង​អ្នកនេសាទ​នៅក្នុង​ស្ទឹង​មេទឹក ឃុំ​ថ្មដា នាំយកទៅ​លែង​នៅ​កន្លែង​ដើម​វិញ​ហើយ​។​

​សូម​រំលឹកថា បុរស​ម្នាក់​ឈ្មោះ មឿ​ន មីន បាន​ថ្លែង​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០១៨ រូបគាត់​បាន​ទៅ​រាយ​មង​រកត្រី​នៅ​ចំណុច​ស្ទឹង​មេទឹក រួច​ក៏​ទៅ​សម្រាក​នៅផ្ទះ​។​លុះ​ព្រឹក​ឡើង​ថ្ងែ​ទី​២៥ ខែកញ្ញា រូបគាត់​ក៏​ទៅ​ដោះ​មង​។ ភ្លាមនោះ​ស្រាប់តែ​ឃើញ មង ជាប់​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ទម្ងន់​ប្រមាណ ១៧០​គីឡូក្រាម​នេះ​តែម្តង​។​

​អាជ្ញាធរ បានផ្តល់​ថវិកា​ចំនួន​៦០០​ដុល្លារ ដល់​អ្នកដាក់មង​ជាប់​សត្វ​ក្រពើ និង​បាន​អំពាវនាវ ឲ្យ​ប្រុងប្រយ័ត្ន រួមទាំង​ហាមប្រាម​មិនត្រូវ​បរបាញ់​ឫ​ដាក់​អន្ទាក់​ចាប់​សត្វ​ឡើយ​៕