​រដ្ឋបាល​រាជធានីផ្លាស់ប្តូរ​ខ្សែរ​ត់របស់​រថយន្តក្រុង​ចាស់និង​បន្ថែម​ខ្សែ​រត់​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានធ្វើការ​កែសម្រួល​ខ្សែ​រត់​ចាស់ និង​បន្ថែមខ្សែ​រត់​ថ្មី​របស់​រថយន្តក្រុង ដោយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​នេះតទៅ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ កញ្ញា ២០១៨​នេះ​។​

​អាជ្ញាធរ​រាជធានី​បញ្ជាក់ថា ការកែសម្រួល និង​បន្ថែម​ខ្សែ​រត់​ថ្មី​របស់​រថយន្តក្រុង​នេះ គឺ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ជូន​ប្រជាពលរដ្ឋ ស្រប​ពេលដែល​រថយន្ត​ក្រុង​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹង​មកដល់​គ្រប់​ចំនួន ៨០​គ្រឿង នៅ​ចុងឆ្នាំ ២០១៨ ខាងមុខនេះ​។​

​សូមជម្រាបថា ខ្សែ​រត់​រថយន្តក្រុង​ចាស់​ដែល​ត្រូវ​កែសម្រួល មាន​ចំនួន ៧​ខ្សែ ឯ​បណ្តាញ​ខ្សែ​រត់​ដែល​ត្រូវ​បន្ថែម​ថ្មី​មាន​ចំនួន ៤​ខ្សែ ហើយនឹង​ត្រូវដាក់​ឲ្យ​អនុវត្តន៍​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ​៕