អ្នកទិញឡានប្រយ័ត្ន ! នៅតាខ្មៅមានទីតាំងកាត់តកែច្នៃឡានឡើងស៊េរីខ្ពស់
ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកញ្ញា នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងកែច្នៃរថយន្តមួយកន្លែង ដែលសង្ស័យថា លួចកែច្នៃរថយន្តស៊េរីទាបៗ កាត់តបាញ់ថ្នាំឡើងទៅជាស៊េរីខ្ពស់ ឫជារថយន្តដែលមានប្រភពចេញមកពីអំពើចោរកម្ម។
ទីតាំងនេះ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ត្រូវបានកម្លាំងចម្រុះចុះឡោមព័ទ្ធ តាំងពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា សមត្ថកិច្ចបន្តធ្វើការឡោមព័ទ្ធត្រួពិនិត្យនៅឡើយ និងឆែកឆេររកឃើញមានរថយន្ចំនួនត៩គ្រឿង ដែលកែច្នៃខុសច្បាប់។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ចេញរបាយការណ៍ពិស្តារបែបណានៅឡើយទេ៕