គ.ជ.ប ជូនដំណឹងថា ប្រជាពលរដ្ឋអាចចាប់ផ្តើមទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅតាម សាលាឃុំ សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ក្នុងករណី ដែលពិនិត្យឃើញមានកំហុសឆ្គងណាមួយពលរដ្ឋអាចស្នើសុំឲ្យមានការកែតម្រូវដោយ យោងតាមឯកសារសំអាងច្បាស់លាស់។
គ.ជ.ប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ប្រញាប់ទៅចុះឈ្មោះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ខាងមុខ នៅតាមឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ។
គួរបញ្ជាក់ថា នៅក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងទៅ គ.ជ.ប បាន លុបឈ្មោះពលរដ្ឋចំនួន ៩៥.៩២៨នាក់។ លោក សោម សូរីដា បញ្ជាក់ថា មូលហេតុដែល គ.ជ.ប សម្រេចលុបឈ្មោះ ដោយសារតែមួយចំនួន បានទទួលមរណភាព មួយចំនួនត្រូវបានដកហូតនូវសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬផ្លាស់ទីលំនៅ៕