បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានការ លើកលែងទោសទណ្ឌិតទ្រង់ទ្រាយធំ
ភ្នំពេញ ៖ មានប្រសាសន៍នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាសជាថ្មីថា រដ្ឋាភិបាល នឹងស្នើសុំព្រះមហាក្សត្រ លើកលែងទោសទណ្ឌិត ជាលក្ខណៈទ្រង់ ទ្រាយធំ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នេះ។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិក ។សម្តេចបញ្ជាក់ថា ឆ្នាំនេះខ្ញុំចង់ឲ្យលើកលែងទោសដោយទ្រង់ទ្រាយធំ នៅពេលភ្ជុំបិណ្ឌ នៅពេលបុណ្យឯករាជ្យ និងនៅពេលខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា»។
ជាមួយនេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលករណីអ្នកទោសទាំងនេះហើយ ដើម្បីលើកលែងទោសឲ្យពួកគេ អាចចេញមកកែប្រែខ្លួន នៅក្រៅពន្ធនាគារមុនការកំណត់៕