គ្រោះថ្នាក់ចរាចរណ៍ទូទាំង្រទេសកាលពីម្សិលមិញ ស្លាប់៧នាក់ របួស២៣នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ៨លើក បណ្តាលឲ្យស្លាប់ ៧នាក់ របួសធ្ងន់ស្រាលចំនួន ២៣នាក់ ក្នុងនោះស្រី៨នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១៤នាក់។
តាមរបាយការពីនាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូ ១០គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ៣គ្រឿង។
របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានកើតឡើងចំនួន ២៥០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣១នាក់ របួសធ្ងន់ ២៥១នាក់ និងរបួសស្រាល ៨១នាក់ ៕