ថ្ងៃទី១ ខែតុលា រកឃើញយានយន្តល្មើសច្បាប់ចំនួន ៤៤៣គ្រឿង
ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នគរបាល ចរាចរណ៍ បានត្រួតពិនិត្យយានយន្ដលើចំនួន ២,៤០៦គ្រឿង រកឃើញល្មើសច្បាប់ ៤៤៣គ្រឿង ក្នុងនោះ ម៉ូតូ៥៦% អប់រំម្ចាស់ចំនួន ១៥០គ្រឿង និងផាកពិន័យ ២៩៣គ្រឿង។
របាយការណ៍ដដែលបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់ នៅថ្ងៃទី១ ខែតុលា នេះដែរ ត្រួតពិនិត្យជារួមបានចំនួន ២៨គ្រឿង, អប់រំម្ចាស់ចំនួន ១,៣២១គ្រឿង និងផាកពិន័យ ចំនួន ២២៩គ្រឿង៕