ភ្នំពេញ ៖ រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨ នេះ កងយោធពលខេមរភូមិន្ទ បានបង្ក្រាបបទល្មើសតាមខ្សែបន្ទាត់ព្រំដែនបានចំនួន ៤.២៣៣លើក ក្នុងនោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ចំនួន២.០៥៤លើក, ព្រំដែនកម្ពុជា-វៀតណាម ចំនួន១.០០៨លើក និងព្រំដែនកម្ពុជា- ឡាវ ចំនួន១.១៧១លើក ។ នេះបើយោងតាមការឲ្យដឹងពីឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ ដែលថ្លែងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ ។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ការអនុវត្តភារកិច្ចការពារ បូរណភាពទឹកដី កងយោធពល ខេមរភូមិន្ទ បានបន្តពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំ ដើម្បីត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវនិងបានចូល រួមទប់ស្កាត់ បទល្មើសផ្សេងៗ ។ ដោយឡែក ក្នុងរយៈពេលមួយត្រីមាស កន្លងទៅនេះ កងយោធពលខេមរ ភូមិន្ទក៏បានសហ ការជាមួយក្រុមហ៊ុនរុករកអដ្ឋិធាតុទាហានវៀតណាម ដោយបានរកឃើញអដ្ឋិ ធាតុទាហាន វៀតណាម ចំនួន ៥៦៦ធាតុផងដែរ៕