ឃុំខ្លួនមនុស្ស៨នាក់ ករណីរក្សាទុកអាវុធប្រឆាំងរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ ៖ ជនសង្ស័យ៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ នៅព្រឹកថ្ងៃទី២ តុលា នេះ ត្រូវសាលាដំបូងរាជធា នីភ្នំពេញ បានចោទប្រកាន់ចំនួន៣បទល្មើសពាក់ព័ន្ធការជួញដូរអាវុធ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា ។ នេះបើយោងតាមការបញ្ជាក់របស់ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរូបនោះ បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានប៉ូលិសចាប់ ខ្លួននៅ កន្លែងផ្សេងពីគ្នា គឺនៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ ប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ចំណែកមេខ្លោង និងបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួន ដើម្បី យកមកផ្តន្ទាទោសតាមច្បាប់៕