ភ្នំពេញ ៖ ប៉ូលិសបានចាប់ខ្លួនមេក្លោងរក្សាទុកអាវុធដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាបានហើយ កាលពីរសៀលថ្ងៃទី២ ខែតុលា២០១៨ នេះ នៅខេត្តព្រះវិហារ បន្ទាប់ពីបានចាប់ខ្លួនបក្ខពួកចំនួន ៨នាក់ ជាបន្តបន្ទាប់កាលពីចុងខែកញ្ញា កន្លងមកនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ខ្លួនមេក្លោងដែលត្រូវបានចាប់ ខ្លួន នេះឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅខេត្តព្រះវិហារ។ វត្ថុតាងដែលរឹបអូសពេលចាប់ខ្លួនជននេះរួមមាន ៖ អាវុធខ្លី១ដើម វែង១ដើម , គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។
បើតាមឯកសាររបស់នគរបាលជាតិ នាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមានឈ្មោះ សោម ឯក ដែលកំពុងជាប់ពន្ធនា គារ ជាមេដឹកនាំ។ ចលនាក្បាលខ្លា នេះ បានចងសម្ព័ន្ធភាពជាមួយចលនា រណសិរ្សរំដោះជាតិ របស់លោក សម សេរី នៅក្រៅប្រទេស៕