​កម្លាំង​បង្ក្រាប​ការ​លាក់ទុក​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ទទួល​ប្រាក់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជា ការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បានផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន ៥​ម៉ឺន​ដុល្លារ ដល់​កងកម្លាំង​នគរបាល​ដែល​បាន​បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អនាធិបតេយ្យ កាលពី​ចុងខែ​កញ្ញា កន្លង ទៅនេះ​។

​ ​គូរ​បញ្ជាក់ថា ប្រតិបត្តិការ​នោះ ឃាត់ខ្លួន​មនុស្ស​៩​នាក់ រឹបអូស​អាវុធ​វែង​ប្រភេទ​AK ចំនួន ៣០​ដើម​, អាវុធខ្លី​១​ដើម​, និង​ឧបករណ៍​សម្ភារៈ រួមទាំង​ធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួនទៀត ។ ជន​ទាំង​៩ នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ទីកន្លែង​ផ្សេង​ពីគ្នា គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត ខេត្តពោធិ៍សាត់ និង​ខេត្តព្រះវិហារ​។

​តាម​របាយការណ៍​រប​ស់​ប៉ូលិស បញ្ជាក់ថា ក្រុម​នេះ ស្ថិតនៅក្នុង​«​ចលនា​ក្បាល​ខ្លា » មាន​សម្ព័ន្ធភាព​ជាមួយ «​ចលនារ​ណ​សិ​រ្យ​រំដោះជាតិ​»​របស់លោក សម សេរី នៅក្រៅ​ប្រទេស​៕