ភ្នំពេញ៖រូបចម្លាក់ ហនុមាន នាសតវត្សទី១០ ដែលសារមន្ទី Cleveland នៅសហរដ្ឋអាមេរិក បានទិញកាលពីឆ្នាំ ១៩៨២ បានប្រគល់មកឲ្យកម្ពុជាវិញកាលពីព្រឹកថ្ងៃអង្គារ ទី១២ ឧសភានេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងភ្នំពេញ។
គួររំលឹកថា រូបចម្លាក់ ហនុមាន ក្នុងសតវត្សទី១០នេះ ត្រូវចោរលួចចេញពីច្រកខាងកើតនៃប្រាសាទចិន ក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរ កាលពីអំឡុងឆ្នាំ ១៩៧០ ហើយរសាត់អណ្តែតដល់សារមន្ទីរសហរដ្ឋអាមេរិក។ ការត្រឡប់មកវិញនៃរូបចម្លាក់នេះ ក្រោមកិច្ចសហប្រតិបត្តិយ៉ាងសកម្ម រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា រួមទាំងអង្គការ UNESCO។រូបបដិមាហនុមាន ដែលមានដងខ្លួនជាមនុស្ស និងក្បាលជាស្វា ហើយមានទម្រង់អង្គុយលុតជង្គង់៕ខ រ
រូបចម្លាក់ហនុមានក្នុងសតវត្សទី១០ ដែលសហរដ្ឋអាមេរិកប្រគល់មកកម្ពុជាវិញ។