ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំង ស្រុកកណ្តាលស្ទឹង តាមចាប់ខ្លួនបាន បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចរថយន្តកាមរី បាឡែន មួយគ្រឿង ចេញពីចំណុចផ្ទះលេខ១៦អ៊ី ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ហើយត្រូវ សមត្ថកិច្ចដេញតាមចាប់បាននៅស្រុកកណ្តាលស្ទឹង។
ជនសង្ស័យមានឈ្មោះ ឈឿន ពៅ ភេទ្រប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
បើតាមប្រភពពត៌មានពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានបើក រថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8904 ខណៈបើក មកដល់ផ្ទះ ដោយគាត់ជាម្ចាស់រថយន្តបានបើកទ្វារចុះ រួចរើយកឥវ៉ាន់ចេញពីគូថរថយន្ត ដោយមិនទាន់ពន្លត់រថយន្តទេ ក៏ស្រាប់តែលេចមុខជនសង្ស័យ ហក់ចូលទៅក្នុងរថយន្ តហើយយដាក់លេខរយ៉ែរ រួចបួងចង្កូតចេញបើករត់គេចយ៉ាងលឿនដូចហោះ បណ្ដាល អោយគៀរទាំងម្ចាស់រថយន្តបណ្តាលអោយដួលរងរបួសផ្នែកចង្គង់យ៉ាងធ្ងន់ធ្ងរទៀតផង។
ករណីខាងលើបង្កការផ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច រួមទាំងកម្លាំងកងរាជអវុធហត្ថ ប្រដេញតាមពីក្រោយ ចំណែករថយន្តនោះ បានបើករត់គេចរហូតដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះមកដល់ចំណុចមុខបន្ទាយកងរាជអវុធហត្ថ ជនសង្ស័យភ័យស្លន់ពេក បានបើករថយន្តជ្រុលចង្កូតទៅបុកនឹងរបងបន្ទាយកងរាជអវុត្ថពេញមួយទំហឹងបណ្ដាលអោយបាក់របងអស់មួយផ្ទាំង ចំណែករថយន្តផ្ទុះពោងសុវត្តិភាពទាំងពីរ រងកាខូច ខាតស្ទើរ ទាំងស្រុង គៀបជាប់នឹងដើមឈើមួយដើមទៀតទើបទៅមុខលែងរួច។ ចំណែកជនសង្ស័យត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសមត្ថកិច្ច រួមទាំងកម្លាំងកងរាជអវុធហត្ថ ចាប់វាយខ្នោះរួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ។
បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអវុធហត្ថឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងបន្ទាយ កងរាជធាអវុធហត្ថ ស្រុកកណ្ដាលស្ទឹង រងចាំធ្វើលិខិតប្រគល់ជូន ទៅកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕