អង្ករកម្ពុជាទទួលបានពានរង្វាន់គុណភាពល្អបំផុតលើពិភពលោក ឆ្នាំ២០១៨
ភ្នំពេញ ៖ កម្ពុជា ទទួលបានពានរង្វាន់អង្ករល្អជាងគេបំផុតនៅលើពិភពលោកម្ដងទៀតហើយសម្រាប់ឆ្នាំ២០១៨ នេះ។ ការប្រកាសផ្តល់ពានរង្វាន់នេះ បានធ្វើឡើងនៅក្នុងសន្និសីទស្រូវ-អង្ករពិភព លោកលើកទី១០ ដែលបានធ្វើឡោះងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែតុលា ឆ្នាំ២០១៨ រៀបចំដោយ The Rice Trader នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
សូមជម្រាបថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតលើពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយៗមកទៀត គឺឆ្នាំ២០១៥, ២០១៦ និង២០១៧ កម្ពុជាទទួលចំណាត់ថ្នាក់លេខ២៕ ដោយ ៖ ភិរ៉ាន