ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់មួយរំពេចដោយសារត្រូវរថយន្តមួយគ្រឿងបុកផ្ទប់នឹងបង្គោលភ្លើង នៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់បេងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ នឹង០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្ក ម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ស្លាកលេខភ្នំពេញ២AW-៨៣៥៦ តៃកុងបើកបរជាមុនស្សស្រីបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកអ្នករួមដំណើរម្នាក់ ។ ចំណែកម៉ូតូសពជនរងគ្រោះម៉ាកPCXស្លាកលេខភ្នំពេញ១GM-៦០៧៩ សពមានឈ្មោះ ថៃ ហួរ ស្នាក់នៅសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា មានស្រុកកំណើរនៅ ភូមិមេសាង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវៃង។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ដែលរួមដំណើរ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ សពត្រូវបាសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕