កូរ៉េខាងត្បូងផ្តល់កម្ចីជាង៦៦លានដុល្លារបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់កម្ចីចំនួន ៦៦,៥៧លានដុល្លារ ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យកម្ពុជា(UHS) តាមរយៈមូលនិធិកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។
សេចក្តីប្រកាសដដែលបញ្ជាក់ថា គម្រោងនេះ មានបំណងគាំពារបុគ្គលិកសុខាភិបាលប្រកប ដោយវិជ្ជាជីវៈ ដែលមានគុណភាពអប់រំខ្ពស់ ព្រមទាំងផ្តល់សេវាសុខភាពស្តង់ដារខ្ពស់ ដោយបង្កើតមន្ទីរពេទ្យបង្រៀនមាន២០០គ្រែ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រ និងប្រព័ន្ធព័ត៌មានសុខាភិបាលល្អៗ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០១ មក រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ប្រាក់កម្ចីសរុបចំនួន ៧៦៦លានដុល្លារ អាមេរិក ក្នុងកម្ចី EDCF នេះ ដើម្បីគាំទ្រដល់គម្រោងចំនួន២២ នៅកម្ពុជា៕