ខេត្តក្រចេះ ៖ បុរសវ័យ៣៣ឆ្នាំម្នាក់ (ប្តីចុង) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធក្នុងករណីចាប់រំលោភសេពសន្ថវៈលើកូនស្រីប្តីមុនអាយិ១២ឆ្នាំ បានសម្រេចរហូតដល់ទៅ ៦លើក ទើបប្រពន្ធតាមទាន់នៅកណ្តាលស្រែ។
បុរសដែលរំលោភកូនស្រីចុងនេះ ឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកកូនស្រីរងគ្រោះ ឈ្មោះ អ ត អាយុ១២ឆ្នាំ រស់នៅជាមួយគ្នា។
តាមដើមបណ្តឹងរបស់ស្ត្រីជាម្តាយ បានរៀបរាប់ថា ក្រោយពីបានលែងលះជាមួយប្តីមុនគាត់ មានកូនស្រីម្នាក់ (ជនរងគ្រោះ) ហើយមកយកជនសង្ស័យធ្វើជាប្តី រស់នៅជាមួយគ្នា មានកូនប្រុសម្នាក់ទៀត រាល់ថ្ងៃប្រកប របរដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេ ។ លុះនៅវេលាម៉ោង ១០និង ៣០នាទី ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ បានមកទាន់ករណីចាប់រំលោភលើកូនស្រីគាត់ នៅត្រង់ចំណុចស្រែល្អក់ ក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ទើបបែកការណ៍ ហើយបានយករឿងនេះទៅប្តឹងដល់ប៉ូលីសឲ្យចាប់ខ្លួនបុរសជាប្តី នៅថ្ងៃទី១៤ ខែតុលា នេះតែម្តង។
តាមការសារភាពពីជនសង្ស័យបានឲ្យដឹងថា ខ្លួនចាប់រំលោភកូនស្រីបានសម្រេចជាបន្តបន្ទាប់ ពេលប្រពន្ធមិននៅផ្ទះចំនួន៥លើក និងលើកទី៦ ចុងក្រៅត្រូវប្រពន្ធទៅទាន់នៅឯស្រែ។
សមត្ថកិច្ចបាននាំខ្លួនបុរសខាងលើ ទៅផ្នែកជំនាញអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមច្បាប់៕