ភ្នំពេញ ៖ វេជ្ជបណ្ឌិតជនជាតិចិន២នាក់ប្តី-ប្រពន្ធព្យាបាល ដែលទំនងជាខុសបច្ចេកទេស បណ្តាលឲ្យ បុរសជនជាតិចិនម្នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះ អាសន្នរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារសព កាលពីវេលាម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរសំរាកព្យាបាលនិងសម្ភព ផេង វុទ្ធី ដែលស្ថិតនៅ ផ្ទះលេខDD១០ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សពឈ្មោះ WANG ZHIQIANG អាយុ៤៩ឆ្នាំ មុខរបរ លក់គ្រឿងក្លែម នៅកំបូល ជាជនជាតិ ចិន ស្នាក់នៅផ្ទះសំណាក់មិត្តភាព ក្បែរកន្លែងកើតហេតុខាងលើ ។ ចំណែកវេជ្ជបណ្ឌិត ជនជាតិចិនជាម្ចាស់ ពេទ្យឈ្មោះ LI XIA OYONG ភេទប្រុសអាយុ៣៩ឆ្នាំ ជាវេជ្ជបណ្ឌិត មានសញ្ញាប័ត្រត្រឹមត្រូវនៅប្រទេសចិន ។
តាមប្រភពពត៌មានពីគ្រូពេទ្យ ខាងលើ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឃើញ ជនរងគ្រោះ(សព) បានជិះរ៉ឺម៉កកង់បីមក មន្ទីរពេទ្យរបស់គាត់ ហើយ ដោយជនរងគ្រោះ គាត់ មានអាការៈក្តៅខ្លួនខ្លាំង ឈឺ សន្លាក់ដៃ សន្លាក់ជើង ហើយភ្លាមៗនោះគ្រូពេទ្យខាងលើបានពិនិត្យជនរងគ្រោះ ដោយមានកំដៅក្តៅខ្លួនខ្លាំង ហើយគាត់បានពិនិត្យទៅ ដោយ ដឹងថា ជនរងគ្រោះមានជំងឺ គ្រុនឈាម បន្ទាប់មក គ្រូពេទ្យខាងលើ បានដាក់ សេរ៉ូមឲ្យអ្នកជម្ងឺ បានមួយប្លោក ជនរងគ្រោះមានអាការៈធម្មតា ហើយបានដាក់ សេរ៉ូមមួយកំប្លោក ទៀត ជាប្រភេទថ្នាំផ្សេង តែព្យាបាលដដែលបានពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់តែមាន មុខអាការៈខុសប្លែកពី ធម្មតា ស្លេកស្លាំង ហើយគ្រូពេទ្យនិងប្រពន្ធ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូលខ្យល់អុកស៊ីហ្សែនហើយធ្វើចលនា ដើមទ្រូង លុះមួយ សន្ទុះក្រោយមក ជនរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់បាត់ទៅ ។
ហើយបើតាម ស្ត្រី ម្នាក់ជាអ្នកបកប្រែបានអោយដឹងថា ជនរងគ្រោះ(សព)ដោយដឹងថា ឈឺហើយមក មន្ទីរពេទ្យព្រមទាំង ម្ចាស់ផ្ទះ សំណាក់ខាងលើ បាននាំគ្នាមកមើល ជនរងគ្រោះនៅមន្ទីរពេទ្យខាងលើ តែមកដល់ ជនរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ហើយបានទាក់ទងទៅ កូនប្រុសរបស់ សព ដែលមានឈ្មោះwang gi long វ៉ងជីឡុងភេទប្រុសអាយុ ២៦ ឆ្នាំមុខរបរជួយលក់គ្រឿងខ្លែមឪពុកនៅម្តុំកំបូល ខណ្ឌពោធិ៍សែនជ័យអោយមកកន្លែងកើតហេតុហើយប្តឹងសមត្ថកិច្ចអន្តរាគមន៍ផងដែរ។
បើតាមសំដី សមត្ថកិច្ចនឹងមន្ត្រីយសុខាភិបាលបានអោយដឹងថា សម្ភព នឹងសំរាកព្យាបាល ផេង វុទ្ធី ខាងលើ ដោយមិនមានផាសុកភាពនិងខ្វះ អនាម័យយ៉ាងខ្លាំង ព្រោះនៅក្នុង បន្ទប់ពិនិត្យនិងពិសោធន៍ សំបូរទៅដោយ កន្ទុយបារី ដោយមិនមានអនាម័យទៀតផង។
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យនិងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៏រងចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកុសលវិច្ឆ័យបានយកទៅក្លាស្សេទុកនៅវត្តស្ទឹងមានជ័យរងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕