លោក សួន វិសាល បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី ក្នុងអាណត្តិទី១២
ភ្នំពេញ ៖ លោក សួន វិសាល បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីដដែលសម្រាប់អាណត្តិទី១២ នេះ។ លទ្ធផលដែលបានប្រកាសនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ បង្ហាញថា លោក សួន វិសាល ទទួលបានសំឡេង ៩៣០ ចំណែកលោក សំ សុគង់ ដែលបានឈរឈ្មោះប្រជែងយក តំណែងនេះ ទទួលបានសំឡេង ២៨៨។
គួរបញ្ជាក់ថា មេធាវីម្នាក់ អាចធ្វើជាប្រធានគណៈមេធាវី បានតែ២អាណត្តិប៉ុណ្ណោះ ហើយ ក្នុង១ អាណត្តិ មានរយៈពេល២ឆ្នាំ។ លោក សួន វិសាល បានជាប់ឆ្នោតជាប្រធានគណៈ មេធាវី ជាលើក ទី១ កាលពីឆ្នាំ២០១៦ សម្រាប់អាណត្តិ១១។ សម្រាប់អាណត្តិទី១២នេះ មានបេក្ខជន ប្រកួត ប្រជែងក្នុងតំណែងនេះ តែម្នាក់ប៉ុណ្ណោះ គឺលោក សំ សុគង់ ។ លោក សួន វិសាល ដែល មានវ័យ៥៣ឆ្នាំ បានស្បថចូលធ្វើជាមេធាវីតាំងពីឆ្នាំ១៩៩៨មក៕