សាកសពជនបរទេសម្នាក់អណ្តែតតាមទឹក មិនទាន់ស្គាល់អត្តសញ្ញាណ
ភ្នំពេញ ៖ ក្រុមទូកអ្នកនេសាទបានប្រះឃើញសាកសពបុរសជនបរទេស ម្នាក់អណ្តែតទឹកតាមដងទន្លេមេង្គបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨ សង្កាត់ជ័យជនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ ពាក់អាវពណ៌ក្រហមដៃវែង ខោខោវប៊ូវជើងវែង។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយនគរបាលជំនាញផ្នែកចក្ខុកំពុងធ្វើកោសល្យវិច្ច័យថាតើបុរសខាងលើនេះស្លាប់មូលអ្វី។សាកសពជនរងគ្រោះត្រូវបានដំកល់នៅវត្តសំបួរមាស ខណ្ឌមានជ័យ ដើម្បីធ្វើការបូជា៕