ភ្នំពេញ ៖ យោងតាមការប្រកាសជាសាធារណៈរបស់នាយកដ្ឋានព័ត៌មានរដ្ឋសភាជាតិ នៅថ្ងៃទី១៧ តុលា បានអះអាងថា លោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា IPU បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជា ដែលបាន បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។
ការសាទរនេះ ធ្វើឡើងក្នុងជំនួបជាមួយគណៈ ប្រតិភូសភាកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងមហា សន្និ បាតលើកទី១៣៩ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។
សូមជម្រាបថា សហភាពអន្តរសភា ដែលហៅកាត់ថា IPU ជាអង្គការសភាដ៏ធំមួយ ដែលមានសភាមកពីប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៣ ជាសមាជិក។
មហាសន្និបាតលើកទី១៣៩ របស់IPU នាឱកាសនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់សភាក្នុងការជំរុញសន្តិភាព និងជំរុញឱ្យមានការបង្កើតអ្វីថ្មីៗ (នវានុវត្តន៍) និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗក្នុង យុគ សម័យថ្មី”៕