ឃាត់ខ្លួនស្ត្រី២នាក់ ករណីនាំគ្រឿងញៀនជិត ១គ.ក្រ. ឆ្លងដែនទៅអូស្ត្រាលី
ភ្នំពេញ ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបឃាត់ខ្លួនស្ត្រី២នាក់ ខណៈដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលី នៅចំណុចមុខក្រុមហ៊ុនផ្ញើបញ្ញើ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៥០នាទី ។
ជនសង្ស័យទី ១/ ឈ្មោះ ចាន់ ដារ៉ា ភេទស្រី ឆ្នាំកំណើត១៩៩១ ជាជនជាតិខ្មែរ ទី២ ឈ្មោះ TAM HIU TING ភេទស្រី ឆ្នាំកំណើត ១៩៦៣ ជាជនជាតិវៀតណាម សញ្ជាតិចិនកុងកុង ។ ចាប់បានយកវត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៩៦១,៩០ក្រាម ដែលលាក់បង្កប់ក្នុងជញ្ជាំងកេសក្រដាស ៕