ខេត្តក្រចេះ ៖ នៅព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករីពុលស្រា ស បណ្តាលឲ្យប្រជាពលរដ្ឋ៣ នាក់ បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ជាបន្តបន្ទាប់។
សមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ក្រោយពេលដែលពលរដ្ឋរស់នៅភូមិខាងលើបានសម្រាកពីការច្រូតស្រូវរួច ហើយនាំគ្នាហូបចុក និងផឹកស្រា ស ។ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្ត្រីម្នាក់ ដោយបានដាច់ខ្យល់ ស្លាប់ក្នុងសភាព ណែនដើមទ្រូង ថប់ដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅ សង្គ្រោះនៅមន្ទីរ ពេទ្យខេត្ត។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ដែលសង្ស័យពុលស្រា ស នេះ អាជ្ញាធរក៏បានឃាត់ខ្លួនម្ចាស់ ទី តាំងផលិតស្រា ស មួយកន្លែងនៅក្នុងភូមិនោះដើម្បីសាកសួរ ប៉ុន្តែមិនទាន់មានរបាយការណ៍ ជាក់ លាក់នៅឡើយទេ៕