៩ខែដើមឆ្នាំនេះ កម្ពុជាប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១.៦៩១លានដុល្លារ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅថ្ងៃទី១៨ ខែតុលា នេះថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ នេះ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបចំនួន ១.៦៩១លានដុល្លារ កើនឡើង ១៧,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៧។
ទំហំប្រាក់ពន្ធដែលប្រមូលបាន ១.៦៩១លានដុល្លារ នេះ គឺស្មើនឹងជិត ៨៨ភាគរយ នៃផែនការប្រមូលពន្ធអាករប្រចាំឆ្នាំនេះ។ ដោយឡែក ចំពោះខែកញ្ញា នេះ រដ្ឋាភិបាលរកចំណូលពន្ធបានចំនួន ១៨៨ លានដុល្លារ កើនឡើង ៤២ភាគរយនៃផែនការ។
សួមេំលឹកថា កាលពីឆ្នាំ២០១៧ កន្លងទៅ ការប្រមូលចំណូលពន្ធអាករសម្រេចបាន ១.៩៣៨លានដុល្លារអាមេរិក កើនឡើង ៣០ភាគរយ ធៀបនឹងឆ្នាំ២០១៦៕