គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការប្រណាំងទូក-ងថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤-១៥ខែវិច្ឆិកាខាងមុខនេះ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម សួន បវរ អភិបាលនៃគណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុក បានចូលរួម នាសាលាប្រជុំ តូច របស់សាលាខេត្តបន្ទាយមានជ័យ ។
ដោយយោងទៅតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការត្រៀមរៀបចំទូក និង គណៈកម្មការគ្រប់គ្រង់ទូកដើម្បីចូលរួមប្រណាំង ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ។ ដោយក្នុងនោះរដ្ឋបាលខេត្ត បន្ទាយមានជ័យ ក៏នឹងរៀបចំ ឲ្យមានការប្រណាំងទូក នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ខាងមុខ នៅបរិវេណសាកលវិទ្យា ល័យ មានជ័យ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ អមដោយ កីឡាប្រដាល់ ការប្រគុំតន្ត្រីសម័យ មហោស្រពប្រឡងចម្រៀងបុរាណ្យ-សម័យ និងការ តាំងពិពណ៌ភូមិ១ ផលិតផល១ ដែលប្រារព្ធធ្វើមុនថ្ងៃប្រណាំងទូកថ្នាក់ជាតិនាពេលខាងមុខ ហើយ សម្រាប់ឆ្នាំ២០១៨នេះគឺការរៀបចំលក្ខណៈធំជាងឆ្នាំ២០១៧ ដោយមានការរៀបចំវេទិការយ៉ាង ស្រស់ ស្អាតមានទីតាំងងាយស្រួលសម្រាប់បងប្អូនដែលចូលរូមទស្សនាមានភាពងាយស្រួល ។
ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ ក៏បានមានប្រសាសន៍ជម្រុញឲ្យ គណៈកម្មការគ្រប់ គ្រង់ ទូក ទាំងអស់ ត្រូវធ្វើការរៀបចំកែលំអ រៀបចំតុបតែងទូករបស់ខ្លួនឲ្យបានស្អាត ហ្វឹកហាត់ចាប់ពីពេល នេះតទៅពិសេសចំណុះទូកនីមួយៗត្រូវមានការកំណត់ចំនួនឲ្យបានច្បាស់លាស់ដើម្បីត្រៀមលក្ខណៈ ចូលរួមប្រកួតនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខ ដោយចំរាញយកទូកដែលមានចំណាក់ថ្នាក់ល្អ ដើម្បី បន្តយកទៅប្រកួតនៅរាជធានីភ្នំពេញនៅថ្ងៃទី២១-២៣ ខែវិច្ឆិកាខាងមុខនេះ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏ស្នើរសុំឲ្យកងកម្លាំងពាក់ព័ន្ធត្រូវធ្វើយ៉ាងណាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពល រដ្ឋ ដែលមកលេងកំសាន្តឲ្យបានល្អប្រសើរ ក្នុងរយៈពេលនៃការប្រណាំងទូកនេះ ។
គូរជម្រាប់ថា៖ នាពេលរាត្រីនៃការប្រណាំងទូក-ងខេត្តបន្ទាយមានជ័យ ក៏មានការបណ្តែត ប្រទីប របស់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅមាត់ស្ទឹងសិរីសោភ័ណ បរិវេណស្ពានថ្មថ្មី ស្ថិតនៅ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមនឹង មានការតាំងពិពណ៌ភូមិ១ ផលិតផល១ នាបរិវេនសួនមានជ័យផងដែរ ។ សម្រាប់ទូកដែលបានចូលរួមប្រកួតមានចំនួន២២ទូកក្នុងនោះរួមមាន៖ ទូកចំណុះ៦០នាក់ឡើង មាន ២ទូក / កចំណុះ៤៥នាក់ មាន២ទូក / ទូកចំណុះ២២នាក់ មាន១១ទូក-ទូកចំណុះ៥នាក់ មាន៥ទូក និងទូកចំណុះ២នាក់ មាន២ទូក ៕