សម្តេច ហ៊ុន សែន សុំធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធវិញ បើCPPឈ្នះឆ្នោតទៀត
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បើសិនជាគណបក្សប្រជាជនបន្តឈ្នះឆ្នោត នៅអាណត្តិក្រោយនោះ សម្តេច នឹងស្នើធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធវិញម្តង គឺនៅបន្ទាប់ពីកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ចំនួន២ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ នេះ គឺកម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ និងធ្វើជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២ ខាងមុខនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជាជាង១ពាន់នាក់ ពីប្រទេសហុងគ្រី បារាំង និងអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី១៩ ខែតុលា កន្លងទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក៕