ភ្នំពេញ ៖ ល្បែងស៊ីសងប្រភេទកន្ទុយលេខ(ឆ្នោតយួន) នៅក្នុងខណ្ឌ៧មករា បាននិងកំពុងបើកកត់យ៉ាងចំហរីកដូចផ្សិត តែបែរជាអាជ្ញាធរខណ្ឌ និងសមត្ថកិច្ច ជាពិសេសលោក អភិបាល និងអធិការ មិនមានវិធានការបង្រាបទៅវិញ ។
បើតាមប្រភពក្បែរកន្លែងកត់កន្ទុយលេខមួយកន្លែងដែលមានទីតាំងនៅតាមបណ្តោយលំ(ឌឿងហែម) ក្បែរផ្សារសេរីភាព ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា បានអោយដឹងថា ទីតាំងខាងលើនេះ បើកកត់យ៉ាងចំហ និងមានមនុស្សចូលកត់យ៉ាងច្រើន បន្តកន្ទុយគ្នា ជាពិសេស ពេលថ្ងៃរសៀល ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបទេ សង្ស័យតែសមត្ថកិច្ចទាំងនោះ ត្រូវរ៉ូវជាមួយម្ចាស់ទីតាំង រឺក៏បានទទួលលាភសក្ការៈហើយមើលទៅ ។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់សូមសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ដែលមានលោក លឺម សុភា ជាប្រធានគណៈអភិបាលខណ្ឌ និងលោក នេត ស៊ីថុន អធិការខណ្ឌ មេត្តាមានវិធានការចំពោះទីតាំងខាងលើនេះផង ក៏ដូចជាទីតាំងផ្សេងទៀត ក្នុងមូលដ្ឋានខណ្ឌ៧មករា កុំអោយមេឆ្នោតទាំងនោះមកពង្វក់មនុស្ស ក្មេងចាស់ប្រុសស្រី និងបន្តកើបលុយរាប់លានរៀលក្នុងមួយថ្ងៃៗទៀត ។ តែបើលោក ទាំង២មិនមានវិធានការបង្រាបទេ គឺមានន័យថា ធ្វើផ្ទុយពីបទបញ្ជារបស់ថ្នាក់លើហើយ គឺហាក់បីដូចជា បណ្តោយអោយមានអំពើរល្មើសផ្សេងៗដូចជាចោរលួច ឆក់ ប្លន់ កើនឡើងហើយ ព្រោះល្បែងជាប្រភពនៃបទល្មើសទាំងនោះ ៕