ព្រះសីហនុ ៖ រូបភាពស្ត្រីដែលងូតទឹកស្រាតរត់លេងនៅលើឆ្នេរសមុទ្រ ដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក គឺមិនមែននៅសមុទ្រខេត្តព្រះសីហនុនោះទេ។ នេះបើតាមការអះអាងបញ្ជាក់របស់អភិបាលក្រុងព្រះសីហនុលោក អ៊ី សុខឡេង កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់បណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះ រូបភាពស្ត្រី ស្រាតងូតទឹក និងរត់លេងនៅលើឆ្នេរសមុទ្រ ក្នុងចំណោមមនុស្សជាច្រើនដែលមានសម្លៀកបំពាក់់ ។ រូបភាពនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះចែកចាយពីមួយទៅមួយដោយបានរិះគន់អំពីវត្តមានជនជាតិចិននៅខេត្តព្រះសីហនុ ដែលផ្ទុយពីការអះអាងរបស់លោកអភិបាលក្រុងព្រះសីហនុ ថា ការពិតរូបនេះ គឺមិនមែននៅក្នុងសមុទ្រនៃខេត្តព្រះសីហនុនោះទេ។
លោកអភិបាលក្រុងព្រះសីហនុ ក៏បានសំណូមពរទៅដល់អ្នកដែលនិយមលេងហ្វេសប៊ុក កុំផ្សព្វផ្សាយអ្វីដែលគ្មានការពិត មិនច្បាស់លាស់ដែលនាំឲ្យមានការភ័នច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិ៕