អាមេរិក ៖ បុរសអាមេរិកាំងវ័យ៥៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នេះ ក្នុងរដ្ឋ Florida ដោយក្រុមអ្នកស៊ើបអង្កេតរបស់អាមេរិក។
តាមរយៈការពិនិត្យ DNA ស្នាមក្រយ៉ៅដៃ និងរលកសញ្ញានៃទូរស័ព្ទចល័ត បាននាំផ្លូវសមត្ថកិច្ចទៅកាន់ទីលានចតរថយន្តមួយកន្លែង នៅភាគខាងត្បូងរដ្ឋ Florida ហើយបានចាប់ខ្លួនជនល្មើសម្នាក់ឈ្មោះ Cesar Sayoc អាយុ ៥៦ឆ្នាំដែលជាម្ចាស់បញ្ញើប្រៃសណីយ៍យ៉ាងតិច ១៤កញ្ចប់ដែលត្រូវបានរកឃើញ។
ស្នាមក្រយ៉ៅដៃម្ចាស់បញ្ញើ ត្រូវបានរកឃើញនៅលើកញ្ចប់ផ្ញើឲ្យតំណាងរាស្ត្រ Macine Waters ដែលនិងកញ្ចប់២ទៀត ក៏ត្រូវបានមុខព្រួញផ្សេងរកឃើញដូចគ្នានៅ New York និង California ។
រថយន្តរបស់ជនល្មើស Cesar Sayoc មានបិទរូបភាពដែលបង្ហាញពីការគាំទ្រប្រធានាធិបតី Trump ហើយប្រឆាំង និងគណបក្សប្រជាធិបតេយ្យ។គោលដៅវាយប្រហារជនល្មើស សំដៅទៅលើឥស្សរជននយោបាយនៃគណបក្សប្រជាធិបតេយ្យជាច្រើននាក់ ក្នុងនោះក៏មានលោក Barack Obama និងអ្នកស្រី Hillary Clinton ផងដែរ៕