ភ្នំពេញ ៖ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ត្រូវបានរកឃើញដោយសមត្ថកិច្ចនៃនាយកដ្ឋាន ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនីហ្វេសប៊ុកក្លែងក្លាយមួយចំនួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ រួមមាន៖
១- ទំព័រ Facebook ឈ្មោះ សមាគម វៀតណាមនៅកម្ពុជា
២- ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤- ទំព័រ សមាគមវៀតណាមនៅកម្ពុជា។ លើសពីនេះ នៅមានទំព័រហ្វេសប៊ុកផ្សេងៗមួយចំនួនទៀត ដែលនាយកដ្ឋានមិនបានបញ្ចេញឈ្មោះ។
សូមជម្រាបថា ការប្រកាសបិទទំព័រគណនីហ្វេសប៊ុកនេះ ត្រូវបានក្រសួងមហាផ្ទៃអះអាងថា ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន បានឆ្លៀតឱកាសលួចក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ទុច្ចរិតរបស់ពួកគេ ខណៈប្រព័ន្ធទំនាក់ទំនង Facebook នៅកម្ពុជានាពេលបច្ចុប្បន្ន មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពសំបូរបែបនៃប្រព័ន្ធអ៊ីនធឺណិត នៅទូទាំងប្រទេស៕