ផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋវៀតណាមនៅបឹងទន្លេសាបសរុបទាំងអស់ មានចំនួន ១.៨៣៦ខ្នងផ្ទះ ដោយមានមនុស្សចំនួន ១០.០៨៧នាក់ ស្មើនឹង ២.៣៩៧គ្រួសារ ត្រូវបានអាជ្ញាធរជួយ រៀបចំ ធ្វើបន្លាស់ទីទៅដីគោករួចអស់ហើយ។
លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅសល់៧៥០ផ្ទះទៀត គឺជាផ្ទះដែលមានបែត្រី ដែលគំពុងរៀបចំធ្វើបន្លាស់ទី ក្នុងនោះ នៅស្រុកកំពង់ត្រឡាច, ស្រុកជលគីរី , ស្រុករលាប្អៀរ, ក្រុងកំពង់ឆ្នាំង, ស្រុកកំពង់លែង, និងស្រុកបរិបូរណ៍។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ប្រជាពលរដ្ឋទាំងនោះ ទៅរស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ។ ចំពោះផ្ទះនៅសល់ ៧៥០ផ្ទះ ជាផ្ទះដែលមានបែត្រី គឺរៀបចំបន្លាស់ទីនៅជំហានទី២ និងកំពុងតែផ្សព្វផ្សាយអនុវត្តជំហានទី២ ដោយជំហានទី១ បានចប់ជាស្ថាពរហើយ។ ដីដែលបន្លាស់ទីមកលើគោក មានទំហំ ៤០ហិកតា៕