ក្រសួងប្រកាសឲ្យប្រុងប្រយ័ត្ន ចំពោះឱសថជំនួយផ្លូវភេទដែលលក់តាមហ្វេសប៊ុក
គណនី Facebook ចំនួន៥ ដែលកំពុងប្រតិបត្តិការលក់ផលិតផលជំនួយផ្លូវភេទដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់។ នេះបើតាមសេចក្ដីប្រកាសចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨។
គណនី Facebook ដែលត្រូវបានក្រសួងសុខាភិបាលរកឃើញថា អាចធ្វើឲ្យប៉ះពាល់អាយុជីវិតអ្នកប្រើប្រាស់នោះ មានដូចជា គណនី Facebook ឈ្មោះ 4U, ជំនួយផ្លូវភេទបុរស, ជំនួយការបុរស, Krachaklum extra plus168 និងមហាខ្លាំង33Three។
ក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកដែលបានទិញឱសថ Krachaidum Extract Plus ដែល ជាផលិតផលនាំចូលពីប្រទេសថៃទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់៕