ប្រយ័ត្នពុលត្រីក្រពត ! នៅខេត្តព្រះសីហនុ និងកោះកុង មានអ្នកស្លាប់២នាក់
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកជាថ្មី ចំពោះការបរិភោគត្រីក្រពត បន្ទាប់ពីមានប្រជាពលរដ្ឋពុល ចំនួន ១១នាក់ នៅខេត្តព្រះសីហនុ និងកោះកុង ក្នុងនោះ មាន ២នាក់ បានស្លាប់។
ក្រសួងបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពត គឺមិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិនក្នុងកម្តៅខ្ពស់ ឬដាក់ក្នុងកម្រិតកកយ៉ាងណាក៏ដោយ»។
គួរជម្រាបថា កម្ពុជាមានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់ ដែលអាចបណ្តាលឲ្យអ្នកបរិភោគមានជំងឺធ្ងន់ធ្ងរ និងអាចស្លាប់បាន ដោយសារជាតិពុលបានជ្រាបចូលទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល របស់មនុស្ស ក្រោយពីបានបរិភោគរួច៕