សៀមរាប ៖ រយៈពេល ៩ខែដើមឆ្នាំ២០១៨ នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសជាង ១លាន ៥សែននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ក្នុងចំណោមភ្ញៀវទេសចរមកពីចំនួន១០ប្រទេស គឺភ្ញៀវ ទេសចេរចិនមានចំនួនច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាប កើនឡើងជាង ៨ភាគរយ ក្នុងនោះអ្នកទេសចរជនជាតិអាល្លឺម៉ង់ និងជនជាតិថៃ មានកំណើនបន្តិចបន្តួច។
ភ្ញៀវទេសចរអន្តរជាតិចំនួន ១០ប្រទេស ដែលមកទស្សនារមណីដ្ឋានអង្គរ ខេត្តសៀមរាប រួមមាន៖
១- ចិន៖ ជាង ៨៣ម៉ឺននាក់, ២- កូរ៉េ៖ ជាង ១៤ម៉ឺននាក់ ,៣- អាមេរិក៖ ជាង ១១ម៉ឺននាក់ ,៤- អង់គ្លេស៖ ជាង ៩,៨ម៉ឺននាក់ ,៥- ជប៉ុន៖ ជាង ៨,៨ម៉ឺននាក់ ,៦- បារាំង៖ ជាង ៧,៥ម៉ឺននាក់,៧- អូស្ត្រាលី៖ ជាង ៥,៤ម៉ឺននាក់,៨- វៀតណាម៖ ជាង ៥,៣ម៉ឺននាក់, ៩- អាល្លឺម៉ង់៖ ជាង ៤,៩ម៉ឺននាក់, ១០- ថៃ៖ ជាង ៤,៦ម៉ឺននាក់៕