១០ខែនេះ កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរជិត ៩៤លានដុល្លារ
សៀមរាប ៖ គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេល១០ខែ ក្នុងឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការលក់ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៣.៩២៧.៩២៦ដុល្លារ កើនលើសឆ្នាំ២០១៧ ចំនួន ១១,៥៣ភាគរយ ។
របាយការណ៍បញ្ជាក់បន្ថែមថា នៅរយៈពេល១០ខែដូចគ្នានេះ មានភ្ញៀវទេសចរបរទេសចំនួន ២.០៩០.០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧,៧ភាគរយ លើសឆ្នាំមុន។
សូមជម្រាបថា ចំណូលដែលទទួលបានជិត ៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤.១៤០.០៨៦ដុល្លារ ឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់និរន្តរភាពរបស់មន្ទីរ ពេទ្យគន្ធបុប្ផាបន្តទៀត៕