ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យប្រុស៥នាក់ ស្រី១នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសលួចរថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងអ្នកទទួលផលចោរកម្ម ដោយរួមទាំងវត្ថតាង មានរថយន្តចំនួន ០៧គ្រឿង ម៉ូតូចំនួន០៦គ្រឿង និងសម្ភារៈមួយចំនួនទៀត មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌនគរបាលកំរិតស្រាលបានប្រាប់ឲ្យដឹងថាជនសង្ស័យ ដែលបង្ហាញមុខ ក្នុងនោះ មាន០៣នាក់ ជាមុខសញ្ញា លួចរថយន្តយ៉ាងសកម្មក្នុងនោះមានស្ត្រីម្នាក់ សមគំនិត និង០២នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដោយជនសង្ស័យទី ១/ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅ ផាន់ណា អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅសង្កាតកំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។ ទី២ ឈ្មោះ លន់ រាំបូ អាយុ៣២ឆ្នាំឃាត់ខ្លួននៅសង្កាតកំពង់សំណាញ់ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ទី៣ ផាត់ សុឌី ភេទស្រី អាយុ២៣ឆ្នាំ ឃាត់ខ្លួននៅសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ (ជនទាំង៣នាក់ ជាមុខសញ្ញា លួច) ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា ចំណែក ៣នាក់ ជាអ្នកទទួលផលចោរកម្មនិងសមគំនិត ទី១/ ឈ្មោះ គឹម សុថារិទ្ធ អាយុ ៣១ឆ្នាំ ឃាត់ខ្លួននៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន(សមគំនិត)។ ទី២/ សោម ណារ៉ុង ហៅស្វិត អាយុ៣៣ឆ្នាំឃាត់ខ្លួននៅសង្កាត់ចតុមុខខណ្ឌដូនពេញ។ ទី៣/ឈ្មោះ កែវ នេត្រា ហៅត្រា អាយុ២៩ឆ្នាំ ឃាត់ខ្លួននៅសង្កាត់ទំនប់ទឹកខណ្ឌមានជ័យ(២នាកខាងក្រោមជាអ្នកទទួលផលចោរកម្ម)។
លោកវរៈសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យ បានឲ្យដឹងទៀតថាបន្ទាប់ពី មានសកម្មភាពចោរលួចរថយន្តក្មុងរាធានីភ្នំពេញកម្លាំងនគរបាលព្រហ្មទណ្ឌតំរិតស្រាលបានបើកធ្វើការ ស្រាវជ្រាវភ្លាមៗ ក៍បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅផាន់ណា កាលពីល្ងាចថ្ងៃទី៣១ តុលា ២០១៨និងបន្តឃាត់បានក្រុមខាងលើទាំងអ្នកលួចនិងជាអ្នកទទួលផលចោរកម្មជាបន្តបន្ទាប់សរុបបាន០៥នាក់ទៀត។
លោកនាយការិយាល័យបានឲ្យដឹងទៀតថា នៅក្នង ប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច បានធ្វើការដកហូត រថយន្តសរុប ០៧គ្រឿងម៉ូតូចំនួន ០៦គ្រឿង ស្លាកលេខរថយន្ត១២បន្ទះ និងសម្ភារះជាប់ពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕