​អាជ្ញាធរ ជំរុញ​ឲ្យ​ស៊ើបអង្កេត​ករណី​សុំ​កាត់​ដី​២៥០​ហិកតា ចេញពី​តំបន់​ឧ​ទ្យា​ជាតិ​គិរី​រម្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត​កំពង់ស្ពឺ​លោក វី សំណាង បាន​ព្រមាន​ចាត់ការ​តាមផ្លូវ​តុលាការ​លើ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ក្រោយ​មានការ​បែកធ្លាយ​ឯកសារ​ស្នើសុំ​ឆ្វៀល​ដី​ទំហំ ២៥០​ហិកតា ចេញពី​តំបន់​ឧទ្យាន​ជាតិ គិរី​រម្យ​។​

​យោងតាម​ខ្លឹមសារ ឯកសារ​ស្នើសុំ គោរព​ជម្រាបជូន​អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដី​ទំហំ​២៥០​ហិកតា ដែល​ស្នើសុំ​ឆ្វៀល​ចេញពី​តំបន់​ឌ​ទ្យា​ន​ជាតិ​គិរី​រម្យ នោះ គឺ​សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ ភូមិ​ចំការ​តែ និង​ភូមិ​ថ្មី ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ដែល​បានមក​រស់នៅ និង​អាស្រ័យ​ផល​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០ ដើម្បី​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ បានរស់នៅ​ដោយ​ស្របច្បាប់​។

​ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ធ្វើការ​បដិសេធ ដោយ​ចារ​ប៊ិច​ក្រហម ថា «​បានឃើញ និង​មិន​យល់ព្រម​» ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំ​រក្សា​ការពារ​តំបន់​ទាំងនោះ​ឲ្យ​បានជា​ដាច់ខាត និង​រក​ឲ្យ​ឃើញ​ជន​ពាក់ព័ន្ធ​ក្នុងករណីនេះ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​លិខិត​សំណើ​នេះ ៖