កម្មការិនីរោងចក្រហ្គ្រេន មី ដូវ នៅខណ្ឌដង្កោ បន្តដួលសន្លប់ជាង២០នាក់ទៀត
ភ្នំពេញ ៖ កម្មកររោងចក្រជាង២០នាក់ ថ្មីទៀត បានបន្តដួលសន្លប់ នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេន មី ដូវ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ បានចេញមកអន្តរាគមន៍ និងដឹកបញ្ជូនជនរងគ្រោះចេញទៅមន្ទីរពេទ្យ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកម្សិលមិញ នៅរោងចក្រនេះ ក៏មានកម្មករដួលសន្លប់ជាង ៤០នាក់ដែរ ដោយសារតែបុរសរដ្ឋបាលរោងចក្រ ស្រែកសំឡុតឡូឡា រហូតដល់កម្មករភ័យសន្លប់ តគ្នា ហើយរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ កម្មករហាក់ដូចជានៅមានអារម្មណ៍ ភិតភ័យ នៅឡើយ ទើបមានអ្នកដួលសន្លប់បន្តទៀត តែយ៉ាងណាក្តី ក្រិមកម្មការិនីទាំងនោះ ត្រូវបានជួយ សង្គ្រោះហើយ៕