ក្រុម​ដោះមីន​ក្នុង​ទឹក​រកឃើញ​គ្រាប់ បែក​ធំ MK82 របស់​អាមេរិក​ក្នុង​ទន្លេមេគង្គ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2015 ក+ ក-

​ភ្នំពេញ​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមដោះ មីន​ក្រោម​ទឹក​របស់​កម្ពុជា​បាន​ស្រង់​យក​គ្រាប់បែក​ដ៏ធំ​មួយ​គ្រាប់ ធ្វើ​នៅ​អាម៉េរិក​ពី​ក្នុង​ទឹកទន្លេ​មេគង្គ​ជា​លើកដំបូង ដែល​បាន​សល់​ពី​សម័យ​សង្គ្រាម​។​

កេរតំណែល​នៃ​សង្គ្រាមស៊ីវិល​ជិត​៣​ទសវត្សរ៍​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​១៩៦០ បានធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​លោក​នេះ​ដែល​រងគ្រោះ​ខ្លាំង​ដោយ សារ​គ្រាប់មីន​ក្នុង​ដី និង​ការទម្លាក់​គ្រាប់បែក​ពីលើ​។​

​ក្រុមអ្នកដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​បាន​ប្រឈមមុខ​នឹង​ការងារ​ដ៏​ធំធេង​ក្នុងការ ស្វែងរក​កន្លែង​មីន និង​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ពី​គ្រាប់​មិនទាន់​ផ្ទុះ​ដ៏​ច្រើនសន្ធឹក សន្ធាប់​។ តាំងពី​ឆ្នាំ​១៩៧៩​មក មាន​មនុស្ស​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ ហើយ​អ្នករបួស​គឺ​២​ដង​នៃ​ចំនួន​អ្នកស្លាប់​។​​គ្រាប់​មិនទាន់​ផ្ទុះ ក្នុង​ទឹក​គឺជា​បញ្ហា​ជាក់ស្ដែង​សម្រាប់​កម្ពុជា​ដោយសារ​មាន​ក្រុម​អ្នក ដោះមីន​តិចតួច​ណាស់ដែ​លអាច​មុជ​ចូលក្នុង​ទឹក​ដើម្បី​ដោះ​គ្រាប់​។​

កាលពី​ពេល​២​ឆ្នាំមុន​មន្ដ្រី​មួយក្រុម​ពី​មជ្ឈមណ្ឌល​ដោះមីន​ស៊ីម៉ាក់​បាន ចាប់ផ្ដើម​ការហ្វឹកហ្វឺន​បច្ចេកទេស​ដោះមីន​ក្នុង​ទឹក​ក្រោម​ការណែនាំ និង​ជំនួយ​របស់​អង្គការ Golden West Humanitarian Foundation ដែលជា​អង្គការ​មនុស្សធម៌​ជួយ​ផ្នែក​ដោះមីន​។​

​ម្សិលមិញ​នេះ​ក្រុម ការងារ​ដោះមីន​កម្ពុជា​បាន​អបអរ​ចំពោះ​ជោគជ័យ​ចម្បង​មួយ​របស់ខ្លួន ក្រោយពី​បាន​ជីក​រក​គ្រាប់បែក​ក្នុង​ទឹក​ភក់​នៃ​ទន្លេមេគង្គ​ជម្រៅ ៧​ម៉ែត្រ​។ នេះ​ជា​ប្រភេទ​គ្រាប់បែក MK82 ផលិត​នៅ​អាម៉េរិក​។​
​តួលេខ​របស់ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៤​មាន​មនុស្ស​១៥៤​នាក់​បាន​ស្លាប់ ឬក៏​របួស​ដោយសារ​គ្រាប់មីន​មិនទាន់​ផ្ទុះ ហើយ​ឆ្នាំ​២០១៣ មាន​១១១​នាក់​៕abc

១ថរេឹឆ

គ្រាប់បែក MK82 ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​