ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាពេញអង្គក្រោមវត្តមានដឹកនាំដោយសម្តេចមហាពញាចក្រី ហេង សំរិន នៅ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៩។
សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិសរុបចំនួន ជាង២១លានលានរៀល (២១ ១៦៤ ៩៩៦ លានរៀល ) ឬប្រមាណជា ៦,៧ ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យនានារបស់ខ្លួន។ ចំនួននេះកើនឡើង១១,៤% បើធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណ៦០៣៣លានដុល្លារអាមេរិក។
សូមរំឭកថា ឯ.ឧ. ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ឆ្នាំ២០១៩ រដ្ឋា ភិបាលកម្ពុជា មានគម្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណជិត២.០០០លានដុល្លារ ដោយ ឯ.ឧ. បញ្ជាក់ថា ការបង្កើនទំហំនៃការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ព្រោះថា នៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននោះ សមត្ថិភាពសងរបស់កម្ពុជាក៏មានខ្ពស់ជាងមុនដែរ៕