ភ្នំពេញ ៖ កម្ពុជា អាមេរិក គ្រោងចុះអនុស្សរណៈលើគម្រោងស៊ើបអង្កេតរួមគ្នា ដើម្បីទប់ស្កាត់ទៅលើបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ ដូចជាទប់ស្កាត់បញ្ហា ជួញដូរគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋនានា។ នេះបើតាមការផ្សាយរបស់វេបសាយរបស់អគ្គស្នងការនគរបាលជាតិ។
គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯ.ឧ.នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោក ចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់ តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ អាមេរិក (FBI) កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាការឆ្លើយតប ឯ.ឧ.នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងដោយជំរុញអោយមានការត្រួតពិនិត្យខ្លឹមសារ អឹមអូយូ (MoU) នេះបន្ថែមទៀត ដើម្បីពន្លឿនពេលវេលានៃការចុះ MoU លើគម្រោង ស៊ើបអង្កេតរួមគ្នា នេះ ឲ្យបានឆាប់៕