ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មាន សមាសភាពរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចំនួន ២៩៨ រូប បានចូលមក ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ជាក់ថា ក្នុងចំនួនសមាសភាពទាំង២៩៨រូប ដែលមកប្រកាសទ្រព្យសម្បតិ្ត និងបំណុល ក្នុងនោះអតីតតំណាងរាស្ត្រចំនួន៣៣រូប អតីតសមាជិក គ.ជ.ប ចំនួន៣រូប អតីតសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ចំនួន១៦២រូប។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្លាប់បានបញ្ជាក់ថា អតីតតំណាងរាស្ត្រក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិរូបណា ដែលមិនបាត់បង់កៅរបស់ ខ្លួន បន្ទាប់ពីបក្សនេះត្រូវបានកាត់រំលាយ គឺមិនតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិទេ ប៉ុន្តែសម្រាប់មន្ត្រី ណា ដែលបាត់បង់អាសនៈ គឺត្រូវទៅប្រកាសទ្រព្យសម្បត្តិក្នុងរយៈពេល៣០ថ្ងៃ បើមិនដូច្នេះ នឹង ប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ៕