កោះកុង ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់បម្រាមដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងលក់អាហារដំឡើងថ្លៃ ក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រារព្ធ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ឯ.ឧ. បានអំពាវនាវ បែបនេះ ធ្វើឡើងនៅក្នុងជំនួបអភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង កន្លងមក។
លោកស្រី មិថុនា ភូថង បាននិយាយថា ក្រៅពីទៅលេងបុណ្យសមុទ្រនេះ ភ្ញៀវទេសចរកម្ពុជា ក៏អាចឆ្លងទៅទស្សនា និងស្នាក់នៅខេត្តត្រាច ប្រទេសថៃផងដែរ។ក្រុមការងារខាងភាគីកម្ពុជា ក៏បាន សម្របសម្រួលជាមួយភាគីថៃដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជាដែលមកទស្សនាបុណ្យសមុទ្រ នៅខេត្តកោះកុង អាចឆ្លងទៅទស្សនានៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបាន។ គួររំលឹកថា បុណ្យសមុទ្រឆ្នាំនេះ នឹងប្រារព្វធ្វើឡើងនៅខេត្តកោះកុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ខាងមុខ ៕