កម្លាំង​សម្អាត​ជាង​៨០០​នាក់ និង​ធុងសំរាម​ជាង​១​ពាន់​ធុង នឹងដាក់​ពង្រាយ​ជុំវិញ​បរិវេណ​ពិធីបុណ្យ​អុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

»
​ភ្នំពេញ ៖ ធុងសំរាម​ចំនួន ១.៦៧១​ធុង ត្រូវបាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដាក់ពង្រាយ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅតាម​ទីតាំង​សំខាន់ៗ រួមទាំង​កម្លាំង​សម្អាត​ចំនួន ៨៣៥​នាក់ សម្រាប់​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សំណូមពរ​ពលរដ្ឋ​ចូលរួម​រក្សា​បរិស្ថាន​អនាម័យ​ដោយ វេច​ខ្វ​ប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​របៀបរៀបរយ​ទៅតាម​កន្លែង​ដែល​បានរៀបចំ​ជូន ហើយ ចៀសវាង​ការបោះ​សំរាម​ចោល​ពាសវាល​ពាសកាល នាំ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​។​

​សូមជម្រាបថា ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​២១ ដ​ល៉​ថ្ងៃទី ២៣ វិច្ឆិកា ដែលមាន​ទូក​.​ង ចូលរួម​ប្រកួត​មាន​ចំនួន​២៩៨​ទូក ខណៈ​ឆ្នាំ​២០១៧ មាន​ទូក​.​ង ចំនួន ២៧០​ទូក និង​មាន​ទី​ឡាករ ជិត ២​ម៉ឺន​នាក់​៕