ភ្នំពេញ ៖ កម្ពុជា នឹងបញ្ជូនពលករទៅបម្រើការងារផ្ទះ នៅទីក្រុងហុងកុង ប្រមាណ១ពាន់នាក់ក្នុង១ឆ្នាំ ក្រោម កិច្ចការពារដោយប្រព័ន្ធច្បាប់ និងទទួលបានសិទ្ធិសេរីភាពដើម្បី បើកទូលាយទីផ្សារការងារស្រប ច្បាប់នៅក្រៅប្រទេស ក៏ដូចជាទប់ស្កាត់ទេសន្តរប្រវេសន៍ ការងារ ដោយខុសច្បាប់។
ឯ.ឧ. អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះ ក្នុងពិធី ដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុន ដែល ធ្វើការជ្រើសរើសនិងបញ្ជូនពលករខ្មែរទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀល ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា សព្វថ្ងៃហុងកុង មានពលករបរទេសបម្រើការងារផ្ទះ មានប្រមាណជាង ៣៥ម៉ឺននាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបាន សិទ្ធិសេរីភាពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុកភាព ពេញលេញ៕