មន្ត្រីសុវត្ថិភាពចរាចរណ៍ គ្រោងចុះចែកមួកសុវត្ថិភាពចំនួន១០ម៉ឺនមួកក្នុងថ្ងៃបុណ្យអុំទូក
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ចុះចែកមួកសុវត្ថិភាពប្រមាណ ១០ម៉ឺនមួក នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ។
មន្ត្រីទទួលបន្ទុកក្នុងកិច្ចការនេះ ឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹង សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះចែកមួកសុវត្ថិភាពចំនួន ១០ម៉ឺនមួក នៅពេលដែលក្រុមការងារគណៈកម្មការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ នៅពេលធ្វើ ដំណើរតាមដងផ្លូវក្នុងឱកាសបុណ្យអុំទូក៕