ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញឈើល្បីឈ្មោះចំនួន ៩រូប ដែលសកម្មក្នុងការជួញដូរឈើខុសច្បាប់ទៅប្រទេសវៀតណាមនាំចេញតាមច្រកព្រំដែនអូរយ៉ាដាវ បានចាប់ផ្តើមជាថ្មីនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដោយមានការគប់គិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធប្រចាំច្រកទ្វារព្រំដែនលួចបើកច្រកឲ្យសម្រុកដឹកចេញយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ។
តមានរបាយការណ៍ បានបង្ហាញពីឈ្មោះឈ្មួញឈើទាំង៩រូប ដែលកំពុងសម្រុកដឹកឈើខុសច្បាប់នោះរួមមាន ៖
១ – ឈ្មោះ ទូច ណាត មានរថយន្តសាំយ៉ុងចំនួន១គ្រឿងសម្រាប់ដឹកជញ្ជូនឈើ។
២ – ឈ្មោះ ទូច ប៉ែត មានរថយន្តសាំយ៉ុងចំនួន១គ្រឿងសម្រាប់ដឹកជញ្ជូនឈើ។
៣ – ឈ្មោះ នីកាចាញ មានរថយន្តសំយ៉ុងចំនួន១គ្រឿងសម្រាប់ដឹកជញ្ជូនឈើ។
៤ – ឈ្មោះ ស្រីពៅ ហៅ (ពៅបាឡែន) មានរថយន្តបាឡែនចំនួន២គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
៥ – ឈ្មោះ យាយគ្រឿង មានរថយន្តសាំយ៉ុងចំនួន១គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
៦ – ឈ្មោះ ស្រីល័ក្ខ មានរថយន្តសាំយ៉ុងចំនួន១គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
៧ – ឈ្មោះ ស្រីពៅ ហៅ (ពៅតាកូម៉ា) មានរថយន្ត TACOMA ចំនួន១គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
៨ – ឈ្មោះ ឆែ មានរថយន្
៤៧០ចំនួន១គ្រឿង និងបាឡែន១គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
៩ – ជាប្រពន្ធ ឈ្មួញឈើឈ្មោះ វ៉ៃ មានរថយន្តសាំយ៉ុងចំនួន១គ្រឿង សម្រាប់ដឹកជញ្ជូនឈើ។
សេចក្តីរាយការណ៍ដាច់ដោយឡែកមួយបានអោយដឹងថា សកម្មភាពនេះ ត្រូវគេគប់គិតគ្នាបើកឲ្យដំណើរការតាំងតែពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ។
ពាក់ព័ន្ធព័ត៌មាននេះ មិនអាចស្វែងរកការបំភ្លឺពីលោក យូ សុធា ប្រធានច្រកព្រំដែនអន្តរជាតិ អូរយ៉ាដាវ និងលោក អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិអូរយ៉ាដាវ បាននៅឡើយទេ។សម្រាប់ព័ត៌មានលម្អិតនឹងធ្វើការផ្សាយនៅពេលបន្ទាប់ទៀត៕