ភ្នំពេញ ៖ សមយុទ្ធនាគមាសប្រចាំឆ្នាំទ្រង់ទ្រាយធំរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជា ជន ចិន គ្រោងប្រព្រឺត្តទៅនៅក្នុងខែមីនា ឆ្នាំ២០១៩ លើទីលានបាញ់គ្រាប់ពិតតេជោសែនជ័យ ស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា“ចំពោះការកំណត់ ថ្ងៃសមយុទ្ធនាគមាសឆ្នាំ២០១៩ គឺនៅមិនទាន់កំណត់ទេ ប៉ុន្តែនឹងធ្វើនៅក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ចំពោះកម្មវិធីលម្អិតនៃការធ្វើសមយុទ្ធនាគមាស នេះ ទាល់តែអគ្គបញ្ជាការ និង ទីចាត់ ការហ្វឹកហ្វឺននៃអគ្គបញ្ជាការធ្វើការជាមួយភាគីចិនជាមុនសិន”។
គួររំលឹកថា សមយុទ្ធ នាគមាស កាលពីឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជន ចិន បានធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីលានហ្វឹកហាត់បាញ់គ្រាប់ ពិត កងពលតូចថ្មើជើងលេខ៧០ ភ្នំធំម្រះព្រៅ ស្ថិតក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ៕